Tinh StoreTinh Storeបញ្ចូលលុយហ្គេម និង សេវាឌីជីថល
ទំព័រដើមTop Upតាមដានការបញ្ជាទិញពិន្ទុ និង Referral
ចូលគណនី
Tinh StoreTinh Store

Instant game top-up & vouchers. Delivered in seconds, 24/7.

Links

  • All games
  • Track order
  • Loyalty & referral
  • Terms & conditions

We accept

ABA PAY
KHQR
FacebookTelegramTikTokInstagram
© 2026 Tinh Store. All rights reserved.Developed by: Phument Developer
Tinh Store Legal Policy

លក្ខខណ្ឌ និង គោលការណ៍

សូមអានលក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្មទិញកញ្ចប់ហ្គេម វិធីសាស្ត្រទូទាត់ប្រាក់ និងគោលការណ៍ប្រើប្រាស់នៅលើ Tinh Store។

បានកែប្រែចុងក្រោយ: Mar-12, 2026 — 8:38 AM

1. ដំណើរការទិញសេវាកម្ម

ប្រភេទសេវាកម្ម

យើងផ្តល់សេវាបញ្ចូលលុយឌីជីថល, Subscription, AI tools និងផលិតផលឌីជីថលពាក់ព័ន្ធផ្សេងៗ។

វិធីសាស្រ្តទិញ

អ្នកអាចទិញសេវាកម្មតាមវិធីបង់ប្រាក់ដែលមាននៅលើគេហទំព័រ។ សូមពិនិត្យព័ត៌មានឲ្យត្រឹមត្រូវមុនបង់ប្រាក់។

ការបញ្ជាក់ប្រតិបត្តិការ

បន្ទាប់ពីការទូទាត់ត្រូវបានបញ្ជាក់ ការទិញទាំងអស់ត្រូវបានចាត់ទុកថាចប់សព្វគ្រប់។ ការបញ្ជាក់នឹងត្រូវផ្ញើតាមអ៊ីមែល ឬបង្ហាញនៅលើ platform។

2. គោលការណ៍ការទូទាត់

ព័ត៌មានការទូទាត់

អ្នកប្រើត្រូវផ្តល់ព័ត៌មានទូទាត់ឲ្យបានត្រឹមត្រូវ។ ការទូទាត់ត្រូវបានដំណើរការតាម gateway ដែលមានសុវត្ថិភាព។

ការសងប្រាក់ និង Chargeback

ការទិញទាំងអស់មិនអាចសងប្រាក់វិញបានទេ លុះត្រាតែមានការអនុម័តជំនួសជាក់លាក់។ Chargeback ដោយគ្មានការអនុញ្ញាតអាចបណ្ដាលឲ្យគណនីត្រូវបានផ្អាក។

ពន្ធ និងកម្រៃផ្សេងៗ

អ្នកប្រើត្រូវទទួលខុសត្រូវលើពន្ធ កម្រៃផ្ទេរ ឬកម្រៃធនាគារដែលអាចមាន។

3. ការផ្តល់សេវា និងការចូលប្រើ

រយៈពេលផ្តល់សេវា

សេវាកម្មភាគច្រើនត្រូវបានផ្តល់ភ្លាមៗបន្ទាប់ពីបង់ប្រាក់។ ករណីខ្លះអាចចំណាយពេលយូរជាងនេះ អាស្រ័យលើ provider ឬការត្រួតពិនិត្យដោយដៃ។

វិធីសាស្រ្តផ្តល់សេវា

ការចូលប្រើអាចត្រូវបានផ្តល់តាម direct top-up, login credentials, email invitation, សារ ឬ shared/team access អាស្រ័យលើប្រភេទផលិតផល។

4. គោលការណ៍ប្រើប្រាស់គណនី

ការប្រើប្រាស់ត្រឹមត្រូវ

គណនី ឬសេវាកម្មគឺសម្រាប់ប្រើផ្ទាល់ខ្លួន លុះត្រាតែ product description បញ្ជាក់ផ្សេង។

ការហាមឃាត់

អ្នកប្រើមិនត្រូវប្តូរព័ត៌មានចូលគណនី, លក់បន្ត, ប្រើ shared access ខុសគោលការណ៍ ឬប្រើប្រាស់បំពានលើច្បាប់របស់ provider។

5. គោលការណ៍សងប្រាក់ និងជំនួស

មិនសងប្រាក់វិញ

រាល់ការលក់ទាំងអស់ត្រូវបានចាត់ទុកថាចប់សព្វគ្រប់ បន្ទាប់ពីសេវា ការចូលប្រើ ឬ top-up ត្រូវបានផ្តល់រួច។

គោលការណ៍ជំនួស

បើ account ឬសេវាកម្មដែលបានផ្តល់ មិនអាចប្រើបានក្នុងរយៈពេល warranty ដែលបានបញ្ជាក់ យើងនឹងពិនិត្យ និងជួសជុល ឬជំនួសឲ្យ បើសមស្រប។

6. កាតព្វកិច្ចរបស់អ្នកប្រើ

ការអនុលោម

អ្នកប្រើត្រូវគោរពច្បាប់ពាក់ព័ន្ធ ច្បាប់ទូទាត់ និងច្បាប់ platform។

ការរាយការណ៍បញ្ហា

បើមានបញ្ហាក្នុងការផ្តល់សេវា អ្នកប្រើគួរទាក់ទង support ឲ្យបានលឿនជាមួយលេខយោង order។

7. ការកំណត់ការទទួលខុសត្រូវ

ការបដិសេធសេវា

សេវាទាំងអស់ត្រូវបានផ្តល់ជូនតាមស្ថានភាពជាក់ស្តែង។ យើងមិនធានាការដំណើរការបន្តគ្មានផ្អាកនៅពេល third-party provider ផ្លាស់ប្តូរទេ។

សេវាពីភាគីទីបី

យើងមិនទទួលខុសត្រូវចំពោះការផ្លាស់ប្តូរ ការបិទគណនី ការផ្លាស់ប្តូរគោលការណ៍ ឬការផ្អាកសេវាដែលបណ្តាលពី provider ខាងក្រៅទេ។

8. ការកែប្រែលក្ខខណ្ឌ

យើងរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌទាំងនេះគ្រប់ពេល។ ការបន្តប្រើសេវារបស់យើង មានន័យថាអ្នកយល់ព្រមលើលក្ខខណ្ឌថ្មី។

9. ព័ត៌មានទំនាក់ទំនង

សម្រាប់ជំនួយ សូមទាក់ទងយើងតាម channel support ដែលមាននៅលើគេហទំព័រ។

តាមរយៈការប្រើសេវាកម្មរបស់យើង អ្នកទទួលស្គាល់ថាអ្នកបានអាន យល់ និងយល់ព្រមតាមលក្ខខណ្ឌទាំងនេះ។